Post News Media ព័ត៌មានជាតិ រថយន្ត២គ្រឿង ...

រថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង បុកគ្នា បណ្តាលឲ្យនារីវ័យក្មេងម្នាក់របួសធ្ងន់

ប៉ៃលិន: កាលពីវេលាម៉ោង ៥និង៤០នាទីរសៀល ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង នៅចំណុចភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សរបួសធ្ងន់ម្នាក់ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តទី១ឈ្មោះ Liun Houren អាយុ៤៩ឆ្នាំ ជនជាតិចិន រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង គ្មានរបួស។ បើកបររថយន្តម៉ាក Hyundai ពាក់ស្លាកលេខ ភ្នំពេញ 2R-8340 ខូចខាតស្រាល។

អ្នកបើកបររថយន្តទី២ឈ្មោះ ប្រាក់ ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ចាតិខ្មែរ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្មានរបួស។ បើកបររថយន្តម៉ាក Camry ពាក់ស្លាកលេខ ភ្នំពេញ 2AT-1648 ខូចខាតស្រាល។

អ្នកបើកបរម៉ូតូឈ្មោះ ជា វណ្ណីដែត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់។ បើកបរម៉ូតូម៉ាកHONDA Dream ពាក់ស្លាកលេខ ប៉ៃលិន 1C-1552 ខូចខាតធ្ងន់។

សម្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើបណ្តាលមកពីកត្តាមនុស្សបើកបរមិនគោរពច្បាប់ចរាចរណ៍ លើសល្បឿនដែលបានកំណត់ ហើយក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកវត្ថុតាងខាងលើ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀត៕

Loading...