Post News Media ព័ត៌មានជាតិ ជិះម៉ូតូវ៉ារថ...

ជិះម៉ូតូវ៉ារថយន្ត ភ្លាត់ស្នៀតក៏ដួល ស្លាប់ និងរបួស ២នាក់

តាកែវ: នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីរឿងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ក្នុងភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់។

រថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-3895 បើកបរដោយឈ្មោះ លុំ ចិន្តា ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិស្រាប ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត មុខរបរបើកបររថយន្ត (ពុំរងរបួសទេ)។ ចំណែកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1Q-3521 បានបើកបរដោយឈ្មោះ ហ៊ែល ទូច ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ​ មុខរបរបើកបររថយន្ត (ស្លាប់នៅកន្លែងកើតហេតុ) មានឌុបក្មួយស្រីម្នាក់ ពីក្រោយឈ្មោះ ផេន សូណាអាយុ ៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា (របួសស្រាល) បានបើកបរមកពីទិសខាងជើង លុះមកដល់ចំណុចខាងលើ បានឡើងវ៉ារថយន្តមួយគ្រឿង ពីខាងស្តាំពេលវ៉ាបានពាក់កណ្តាលរថយន្ត ស្រាប់តែម៉ូតូនោះ បានដួលហើយអ្នកបើកម៉ូតូ បានខ្ទាតចូលក្រោមកង់រថយន្ត បណ្តាលឲ្យកិនស្លាប់ភ្លាមៗ នៅកន្លែងតែម្តង។

ក្រោយពេលកើតហេតុរថយន្តនោះ មិនបានឈប់ទេ ក៏បន្តដំណើរទៅមុខទៀត លុះក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងរថយន្តបាន។

វត្ថុតាងរថយន្ត និងម៉ូតូទាំងពីរគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។ ចំណែកសាកសព បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...