ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ក្មេងឃ្វាលគោ​មួយក្រុម​ យក​ក្បាលគ្រាប់​ប្រភេទ​M79 មក​ដំ​លេង បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ ៣​ នាក់​

កំពង់ស្ពឺ: កាលពី​វេលា​ម៉ោង​ ៤​ និង​ ៣០​ នាទី​រសៀល​ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ​២០១៨ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីក្មេងឃ្វាលគោ​មួយក្រុម មាន​គ្នា​ ៤នាក់​ បាន​រើសយកក្បាល​គ្រាប់ចាស់​ៗ​ ​ប្រភេទ​ ​M79​ មក​ដំ​លេង ក៏​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ម្នាក់​ និង​រងរបួស​ធ្ងន់​ ០៣​ នាក់។

ហេតុការណ៍​គ្រោះថ្នាក់​​នេះ ​បានកើតឡើង​នៅ​ចំណុច​ក្នុង​បរិវេណ​បន្ទាយ​ACO​ (ទីតាំង​បាញ់គ្រាប់ពិត​)​ ស្ថិតក្នុង​ភូមិ​ក្អែ​ក​ពង​ ឃុំ​តាំង​ស្យា​ ​ស្រុក​ភ្នំស្រួច​ ​ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះ​ទាំង​បួន​នាក់ ទី១​ឈ្មោះ​ ងោ​ល តាំង​ហេង ភេទ​ប្រុស​ អាយុ​ ១០ឆ្នាំ ស្លាប់​នៅនឹង​កន្លែង​ ទី២ឈ្មោះ សូន រ័ត្ន ភេទ​ ប្រុស​អាយុ​ ១២ឆ្នាំ ស្លាប់​ពេល​បញ្ជូន​ទៅដល់មន្ទីរពេទ្យ ទី​៣ឈ្មោះ ​យ៉ែម ស្វិត ភេទ​ប្រុស អាយុ​ ៩ឆ្នាំ​រងរបួស​ធ្ងន់ និង៤ឈ្មោះ យ៉ែម ខ្មៅ ភេទ​ប្រុស អាយុ​ ៦ឆ្នាំ​ របួស​ស្រាល​ ក្មេង​ទាំង​បួន​នាក់ រស់នៅ​ភូមិឃុំ​កើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេល​កើតហេតុ ​ក្មេងឃ្វាលគោ​ទាំង​បួន​នាក់ ​បាន​ដើរឃ្វាល​គោ​នៅក្បែរទីតាំងបាញ់គ្រាប់ពិត​ ACO ក្រោយមកបាននាំគ្នារើស​ក្បាលគ្រាប់​ ប្រភេទ​M​79 ​យកទៅ​ដំ​លេងក៏ផ្ទុះ​ ​បណ្តាល​ឲ្យ​ក្មេង​ប្រុសឈ្មោះ​ ងោ​ល​ ​តាំង​ហេង​ ស្លាប់​ នៅ​និង​កន្លែង​ក្រោយពី​កើតហេតុ​ក្មេង​រងរបួស​ទាំងបី​នាក់ ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ។ ចំ​ណែ​កសព​ក្មេងរងគ្រោះ ​ត្រូវបានមន្ត្រី​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

សូមជំរាបថា ចំណុច​ទីតាំង​ខាងលើ ក៏ធ្លាប់មានករណីផ្ទុះគ្រាប់​បណ្ដាលឲ្យស្លាប់​ជនបរទេស​ សញ្ជាតិ​អូស្ត្រាលី​ម្នាក់​ និងរបួសធ្ងន់​ ២​ នាក់​ ជាក្រុម​គ្រូបច្ចេកទេសផងដែរ៕

មតិយោបល់