ព័ត៌មានជាតិ

ឈប់បានឈប់ទៅ! អ្នកលក់គ្រឿងញៀនម្នាក់ អស់លក្ខណ៍ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ: កម្លាំងជំនាញខណ្ឌឬស្សី និងប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ជនសង្ស័យបានម្នាក់ថ្នាំញៀន២កញ្ចប់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចសំណង់មិនរៀបរយ ក្រុម០៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ូ ធារឹទ្ធ ភេទ​ប្រស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម០៧ ភូមិលូ សង្កាត់ស្វាយប៉ាក(ជួញដូរ)។

ចំពោះវត្ថុតាងដកហូតមានក្រាមព៌ណសរថ្លាចំនួន០២កញ្ចប់ ធំ១កញ្ចប់។

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី៕

មតិយោបល់