ព័ត៌មានជាតិ

​ករណីឃាតកម្មដ៏សាហាវ..ចាក់សម្លាប់បុរសម្នាក់ នៅស្រុកស្ទោង!

​កំពង់ធំ: កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណី​ឃាតកម្ម(ចាក់សម្លាប់​) នៅ​ភូមិស្វាយ ស​ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំ​ព​ង់ធំ។
​​
ជនសង្ស័យ(ជាមនុស្សវិកលចរិត)ឈ្មោះ អេង វិចត្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានទីលំនៅភូមិឃុំ​កើតហេតុ​។ ចំណែកជនរងគ្រោះមាន​២​នាក់ ទី១​ឈ្មោះ​ អ៊ីម ណូ ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ​ ​មុខរបរកសិករ (ស្លាប់) និងទី២​ឈ្មោះ ធារ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ កសិករ (ជាកូនបង្កើតឈ្មោះ អ៊ឹម​ ណូ) មានទីលំនៅភូមិឃុំ​កើតហេត(រងរបួសលើឆ្អឹងជំនីចំនួន​២កន្លែង​ស្រាល)។

​មុនពេលកើតហេតុ ជនរងគ្រោះអង្គុយលេងលើគ្រែនៅមុខផ្ទះរបស់ខ្លួនជាមួយឈ្មោះ ធុច ប៊ុនធូ ភេទ​ប្រុស ស្រាប់តែជនសង្ស័យបានជិះម៉ូតូមកឈប់នៅមុខផ្ទះជនរងគ្រោះហើយក៏ដើរចូលនិងដកកាំបិតសរចុងស្រួចចាក់លើជនរងគ្រោះចំនួន៣កន្លែង(លើដើមដោះខាងស្ដាំ លើកណ្ដៀតក្អមខាងស្ដាំ និងលើពោះក្រោមចុងដង្ហើម) បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្ទោង​។

​មូលហេតុ ជនសង្ស័យជាមនុស្សវិកលចរិត​រយ:ពេលជាច្រើនឆ្នាំហើយ​៕​

មតិយោបល់