Post News Media ព័ត៌មានជាតិ ​​ក្រុមចោរឆក់...

​​ក្រុមចោរឆក់សកម្មក្នុងរាជធានីភ្នំពេញ៣នាក់ ត្រូវ​សមត្ថកិច្ចបង្រ្កាបបាន!

​ភ្នំពេញ: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន​៣​នាក់ នៅចំណុចផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន​២ ករណីនិងចាប់យកវត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យ មាន ៖

ករណីទី១ អំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប យួរដៃ ពណ៌ប្រផេះ ) ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង ៤៥ នាទី ។

ជនរងគ្រោះ ឈ្មោះ CHAO ZHANG ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E ២៤០៣៩០៥៨ ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៣ មុខរបរ ទេសចរណ៍
ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សម្ភារ:បាត់បង់៖ កាបូបយួរដៃ ពណ៌ ប្រផេះ ចំនួន​​១ លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចំនួន​១, អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ ៣៣០៦៨២១៩៨៦១០០៣០០៥៦ ចំនួន​១, ប្រាក់ហុងកុង ចំនួន ៣៦,០០០,ប្រាកចិនចំនួន ១០,០០០ ,ប្រាក់តៃវ៉ាន់ ចំនួន ៤,០០០ ,កាតATM ចំនួន ១៥,ប្រាក់ដុល្លារអាមេរិក មួយចំនួន,ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ ខ្មៅ ចំនួន ០១។

ករណីទី២ អំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់វាលីដាក់សំលៀកបំពាក់ ពណ៌ស្ករ មិនបានសម្រេច ) ប្រព្រឹត្តនៅចំណុច មុខយានដ្ឋានហេងវណ្ណ: ផ្លូវលេខ ២៧៣ សង្កាត់ ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង ៣០ នាទី ។

ជនសង្ស័យ ឃាត់ខ្លួនបាន
១-ឈ្មោះ តឺយ ពៅ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ
-ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៧២ ផ្លូវ ម៉ុងរិទ្ធី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ
-មុខរបរ មិនពិតប្រាកដ
-តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤០០ដ.ច.ន ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ

២-ឈ្មោះ ហេង កុសល ហៅ តឿ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ ជាងជួសជុលទូរស័ព្ទ
-ស្នាក់នៅផ្ទះលេខ ២៤ ផ្លូវលេខ ២៨៩ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

៣-ឈ្មោះ ទៀវ បញ្ញា ហៅ បញ្ញា ភេទ ប្រុស អាយុ ២០ ឆ្នាំ
-មុខរបរ ជាងបាញ់ថ្នាំរថយន្ត
-ស្នាក់នៅផ្ទះលេខ មិនចាំ ផ្លូវលេខ ៥៩៨ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ។

វត្ថុតាងជា​មធ្យោបាយជិះធ្វើសកម្មភាពដែលចាប់យកបាន
-ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GZ-2506 ចាប់យកពីជនសង្ស័យឈ្មោះ ទៀវ បញ្ញា ហៅ ច្រមុះ

-សម្ភារ:ដែលចាប់យកបាន
​ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១HB ២៥២៨ ,-ទូរសព្ទ័ដៃ ចំនួន ០២ គ្រឿង ម៉ាក អាយហ្វូន5S ពណ៌ ទឹកមាស មួយគ្រឿង និងទូរស័ព្ទដៃម៉ាក អាយហ្វូន ៥ ពណ៌ ទឹកប្រាក់ ចាប់យកពីជនសង្ស័យឈ្មោះ ហេង កុសល ហៅ តឿ

បច្ចុប្បន្នជនសង្ស័យទាំង​៣នាក់ខាងលើ និងវត្ថុតាង ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Loading...