ព័ត៌មានជាតិ

TOTOTA Pirus ២គ្រឿងប្រលះគ្នាពេញទំហឹង នៅផ្លូវបែកជាបួន ខ្ទេចទាំងសងខាង ជិតសាលាបឹងត្របែក!

ភ្នំពេញ:​ គ្រោះថ្នាក់ចរាចរណ៍​មួយបានកើតឡើងរវាង​រថយន្តម៉ាក TOTOTA Pirus ចំនួន២គ្រឿង បានបើកបុកគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ខណ:បើកបរខ្វះការប្រុងប្រយ័ត្ន មកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿន។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៨​ នៅត្រង់ចំណុចផ្លូវទល់មុខសាលាបឹងត្របែក តាមបណ្តោយផ្លូវលេខ៤៨៨ កែងផ្លូវលេខ៩៩​ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ​។​

តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក TOTOTA Pirus ពណ៌ស​ មួយគ្រឿង​ មានពាក់ស្លាកលេខ ភ្នំពេញ 2AM-2996 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៩​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក TOTOTA Pirus ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9032 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងទិសដៅពីលិចទៅកើតដោយចាប់ហ្វ្រាំងមិនទាន់ ក៏ត្រូវរថយន្ត Pirus ពណ៌ស បើកបុកចំពីចំហៀងពេញទំហឹង បណ្តាលឲ្យរថយន្ត ពណ៌ខ្មៅផ្ទុះពោង និងរងការខូចខាតអស់មួយចំហៀងផ្នែកខាងឆ្វេង។ ចំណែករថយន្តពណ៌ស រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អ​ មិនមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្រួលគ្នាដោយភាគីខាងរថយន្ត Pirus ពណ៌ស​ ចេញថ្លៃជួសជុលទៅលើរថយន្ត Pirus ពណ៌ខ្មៅដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់