Post News Media ព័ត៌មានជាតិ សន្តិសុខ​ក្លឹ...

សន្តិសុខ​ក្លឹប​ហ្គោលឡាញ ស្រវឹងវាយទ្រព្យសម្បត្តិរបស់គេតាមដងផ្លូវ!

ភ្នំពេញ: បុរសជាសន្តិសុខក្លឹបហ្គោលឡាញម្នាក់ ត្រូវបានសមត្ថកិច្ច​ចាប់ឃាត់ខ្លួន បន្ទាប់ពីរស្រវឹងស្រាជោកជាំ​ ហើយដើរស្រែកតាមផ្លូវនិងវាយ​កញ្ចក់​កង់បីឥណ្ឌមួយគ្រឿង ដែលធ្វើដំណើរតាមដងផ្លូវបណ្តាលឲ្យបែក​ ខណ:ពេលដែលបុរសចិត្តខ្លាំងរូបនោះដើរឆ្លងផ្លូវ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី២៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខាង​មុន​មន្ទីរពេទ្យ​សែនសុខ​ តាមបណ្ដោយ​ផ្លូវ​១៩៨៦​កែងនិងផ្លូវ​១០១១​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

ជនបង្កមានឈ្មោះ​ ពេជ្រ​ ប៊ុន្ថា​ ភេទប្រុស​អាយុ៣៣ឆ្នាំ​ ជាសន្តិសុខយាមក្លឹបហ្គោលឡាញ​ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងើតហេតុ។ ចំណែក​ឯ​ជនរងគ្រោះ​មាន​ឈ្មោះ​ វ៉ា​ រី​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ ជាអ្នកបើកម៉ូតូកង់បី​ ស្នាក់នៅ​ម្តុំ​ពោធិ៍​ចិន​តុង​ ស្ថិត​ក្នុង​សង្កាត់​កាកាប​ទី​១​ ខណ្ឌពោធិ៍​សែន​ជ័យ​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជនបង្ក​ខាង​លើ​រួមទាំងបុរស២នាក់ផ្សេងទៀតបានធ្វើដំណើរ​ថ្មើរ​ជើង​ តាម​បណ្ដោយ​ផ្លូវ​១៩៨៦​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​ និងក្នុងស្ថានភាពស្រវឹង​ ដោយ​បណ្តើរ​ជនបង្កខាងលើ​ស្រែក​រកអ្នកណាខ្លាំងបណ្តើរ​។ លុះដើរមកដល់ចំណុចកើតហេតុជនបង្ក​ខាងលើ​ក៏​បាន​ដើរ​ឆ្លងផ្លូវ​ទៅ​ផ្លូវម្ខាងទៀតតែម្នាក់ឯង​។ ហើយខណ:​ពេលដែល​ដើរ​ឆ្លងបានពាក់​កណ្ដាល​ផ្លូវ​ក៏ស្រាប់​តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងម៉ាក​ បាចា​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​1HD-6332។ ដែលបើកបរដោយបុរសមនាក់​ និងដឹង​នារី​ម្នាក់​ពីក្រោយ​ តាមបណ្តោយផ្លូវ១៩៨៦​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​។ ពេលនោះស្រាប់​ជនបង្ក​ខាង​លើ​បានឈប់នៅកណ្តាលផ្លូវ​ ហើយចង្អុលមុខជនរងគ្រោះស្រែកឲ្យឈប់កង់បី​។

បន្ទាន់​មកជនរងគ្រោះក៏បានឈប់ម៉ូតូកង់បី​ចម្ងយប្រមាណ១០ម៉ែត្រ​ពី​ជនបង្កខាងលើ​។ ភ្លាមៗ​នោះស្រាប់តែជនបង្ក​ខាងលើរត់សំដៅទៅវាយកញ្ចក់​ម៉ូតូ​កង់បី​របស់​ជនរងគ្រោះ​មួយដៃ​បណ្ដោយ​ឲ្យ​បែក​ស្រាំ​ ហើយក៏កើតជាឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​ក ហើយក៏ត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះជួយចាប់ឃាត់និងបានរាយក៏ជូនសមត្ថកិច្ចមូលដ្ឋានឲ្យជួយមកអន្តរាគមន៍។

បើតាមសម្តីពីជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើត​ហេតុ​គាត់បានបើកម៉ូតូកង់បីរបស់គាត់ដឹកភ្ញៀវម្នាក់ចេញមកពីខាងមុខក្លឹបហ្គោលឡាញ​ បំណងដឹកទៅដាក់នៅម្តុំ​ពោធិ៍​ចិន​តុង​។ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែជនបង្កខាងលើឈប់នៅកណ្តាលផ្លូវ​ ហើយស្រែកឲ្យគាត់ឈប់ម៉ូតូកង់បី​ ហើយដោយគាត់ខ្លាចមានបញ្ហាក៏ព្រមឈប់ម៉ូតូកង់បីរបស់គាត់​។ បន្ទាន់​មកក៏​ស្រាប់តែ​ជនបង្កខាងលើ​ស្ទុះមកវាយកញ្ចក់​ម៉ូតូ​កង់បី​របស់បណ្តាលឲ្យបែក​ ដោយចោទគាត់ថាបំរុងបើកកង់បីបំបុករូបគេ។

នៅចំពោះ​មុខ​សមត្ថកិច្ច​ជនបង្កខាងលើបាន​ឆ្លើយ​សារភាព​ថារូបគេពិតជាបានវាយបំបែក​កញ្ចក់កង់បីរបស់ជនរងគ្រោះពិតប្រាកដមែន​ ព្រោះដោយមុនពេលកើតហេតុរូបគេទើបតែចែញមកពីកន្លែងធ្វើការហើយបម្រុងដើរទៅបន្ទប់ជួល​ ហើយខណ:ពេលដែលគេដើរឆ្លងផ្លូវស្រាប់តែម៉ូតូកង់បីខាងលើបម្រុងបើកបំបុករូបគេ​ ហើយភ្លាមៗនោះរូបគេក៏បានវាយកញ្ចក់កង់បីខាងលើមួយដៃដើម្បីការពារខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះទៅសាកសួរនាំនិងដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។ ដោយឡែកជនបង្កខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ភ្នំពេញថ្មី​កសាងសំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

Loading...