Post News Media ព័ត៌មានជាតិ យកគ្រឿងទៅជួញ ...

យកគ្រឿងទៅជួញ ក៏ជាប់អន្ទាក់សមត្ថកិច្ច ដេកគុកបានសម្រេច

ភ្នំពេញ: កម្លាំងជំនាញខណ្ឌឬស្សី និងប៉ុស្តិ៍ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀន១០ កញ្ចប់តូច កាលពីវេលាម៉ោង៣ ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ទន់​ ហ៊ីវ ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (ជួញដូរ)។

ចំពោះវត្ថុតាងដកហូតបានមានក្រាមពណ៌សថ្លាចំនួន១០កញ្ចប់តូច។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាកាអនុវត្តតាមនីតិវិធី៕

Loading...