ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះ នៅបន្ទប់ដាក់ឃ្លាំងគ្រាប់ ផ្អើលសមត្ថកិច្ច ចេញអន្តរាគមន៍ភ្លាមៗ

សៀមរាប: កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះ នៅបន្ទប់ដាក់ឃ្លាំងគ្រាប់ទំហំ ១.៥ម៉ែត្រ x ៣ម៉ែត្រ ជាប់និងអាគារសិក្សាត្រង់ចំណុចអង្កការសារមន្ទីរគ្រាប់មីន (អាគីរ៉ា) ស្ថិតនៅក្នុងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ករណីនេះ អាចគ្រប់គ្រងស្ថានការណ៍បាន នៅវេលាម៉ោង ២រសៀល ដោយមានការសហការពីកម្លាំងស្នងការខេត្ត មានឡានទឹកចំនួន ២គ្រឿង អង្គភាពអធិការដ្ឋានស្រុកអង្គរធំ ១គ្រឿង រួមទាំងឡានទឹកអធិការដ្ឋាន ស្រុកបន្ទាយស្រី១គ្រឿង
ប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត៕

មតិយោបល់