ព័ត៌មានជាតិ

​សមត្ថកិច្ចចម្រុះ ចុះរុះរើសំណង់គ្មានច្បាប់ សង់តាមចិញ្ចើមផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង នៅខណ្ឌពោធិ៍សែនជ័យ!

ភ្នំពេញ: សំណង់តូប ដែលពលរដ្ឋមួយចំនួនឆ្លៀតឱកាសសាងសង់ នៅតាមចិញ្ចើមផ្លូវជាតិលេខ៤ តាមផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះរុះរើចេញ កាលពីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក្រោយពីជូនដំណឹងជាមុនមកហើយ ។

តាមអជ្ញាធរ បានឲ្យដឹងថា កន្លងមកខាងអាជ្ញធរបានជូនដំណឹងហើយ រាល់ពលរដ្ឋដែលសាងសង់តូប លក់ដូរ ស្នាក់នៅជា បណ្តោះអាសន្ន នៅតាមចិញ្ចើមផ្លូវជាតិលេខ៤ និងតាមផ្លូវរថភ្លើង ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណ: គ្មានច្បាប់អនុញ្ញាតិ នោះអាជ្ញាធរត្រូវតែហាមឃាត់ សូមបញ្ឈប់សកម្មភាពសង់រោង តូប បែបនេះ ក៏ប៉ុន្តែនៅមិនស្តាប់ ស្ងាត់ៗ បែជាមានអ្នកទៅលួចសង់រោង តូប ដដែល ទើបនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នេះគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក កែវ សុភា អភិបាលរងខណ្ឌ រួមជាមួយកម្លាំងសង្កាត់ ប៉ុស្តិ៍ចោមចៅ៣ ចុះទៅរុះរើចេញ នូវសំណង់រោង តូប អ្នកលក់ដូរ នៅតាមចិញ្ចើមផ្លូវ ។

តាមម្ចាស់រោង តូបទាំងនោះបានឲ្យដឹងថា គាត់ដឹងហើយថា រោង តូប របស់គាត់ សង់គ្មានច្បាប់ តែគាត់សង់គ្រាន់ ជាជម្រក សម្រាប់លក់ដូរជាបណ្តោះសន្នតែប៉ុណ្ណោះ ហើយកន្លងមកពួកគាត់ក៏ទទួលបានដែរ នូវសេចក្តីណែនាំរបស់អាជ្ញាធរ តម្រូវឲ្យរុះរើចេញ តែគាត់ ជាប់រវល់ ទើបអូសបន្លាយពេលវេលា មកដល់ថ្ងៃនេះ ហើយគាត់ក៏មិនអាក់អន់ចិត្តអ្វីដែរជាមួយអាជ្ញាធរដែលដាក់កម្លាំងចុះមករុះរើនេះ ៕

មតិយោបល់