Post News Media ព័ត៌មានជាតិ នាំកូនទៅមុជ​ទ...

នាំកូនទៅមុជ​ទឹក ស្រាប់តែរអិលប៉ើងកូន​លង់ ឪពុកស្ទុះទៅជួយ​លង់ស្លាប់..!

ព្រៃវែង: កាលពី៤និង៤០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់បានលង់ទឹកស្លាប់ ខណ:ដែលជនរងគ្រោះនាំកូនទៅមុជទឹកលេងនៅ
ក្បែរស្ពាន ​ហើយក៏រអិលប៉ើងកូន ពេលនោះ ជនរងគ្រោះស្ទុះទៅជួយបណ្ដាលឲ្យលង់ខ្លួនឯងស្លាប់បាត់សាកសពតែម្ដង នៅ​ភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សាកសពជនរងគ្រោះឈ្មោះ សិត រម្យ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិ​ឃុំ​កើតហេតុ។

លុះរហូតមកដល់ព្រឹកថ្ងៃទី​២៨ខែ​ឆ្នាំដដែល ត្រូវបានសក្រុមគ្រួសាររកឃើញ។​
ចំពោះករណីនេះ សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ​

Loading...