ព័ត៌មានជាតិ

ក្ដឹបចោរ​៣នាក់ ចេញលួចលើកដំបូង ត្រូវអស់លក្ខណ៍ជាប់ខ្នោះ!

ភ្នំពេញ: ក្ដឹប​ចោរ ទើបចេញធ្វើការ ចំនួន៣នាក់ បានធ្វើសកម្មភាព លួចសម្ភារ: ជាងឈើបានរយ:ពេល២ ថ្ងៃ រហូតដល់ម្ចាស់ដឹក ដើររក ឃើញសួរនាំដឹងរឿង ក៏ឃាត់ប្រគល់ឲ្យ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងសួរនាំនិងកសាងសុំណុំរឿង ។

ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃទី ២៧ សីហា ២០១៨ វេលាម៉ោង ៧និង ៣០នាទី ចំណុចភូមិ ត្រពាំងអញ្ជាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ រីឯថ្ងៃធ្វើសកម្មភាពនៅថ្ងៃទី ២៥ សីហា ២០១៨ ។

លោក ទូច ទី នាយប៉ុស្តិ៍ត្រពាំងក្រសាំង បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ជា រិទ្ធី ហៅហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដើរលួច។ ទី២​ឈ្មោះ លី ឆែប ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរដើរលួច។ និងទី៣ មានឈ្មោះ អ៊ុ ថារ៉ាត ភេទប្រុស អាយុ១៧ឆ្នាំ ហៅឃែរ មុខរបរ ដើរលួច។

ទាំង៣នាក់ ស្នាក់នៅត្រពាំងអញ្ជាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ដោយឡែកជនរងគ្រោះ ទី១មានឈ្មោះ ពោន សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាងឈើ ។ទី២មានឈ្មោះ ឈឹម លីនដា ភេទស្រីអាយុ២២ឆ្នាំ ។
មុខរបរ លក់ដូរ ទាំង២នាក់ស្នាក់នៅត្រពាំងអញ្ជាញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

លោក បានបន្តថា ចំពោះសម្ភារ:បាត់បង់ ៖ ម៉ូទ័រឈូសឈើចំនួន១ ,ម៉ូទ័រឆាប ចំនួន១ និង ខូចកុងទ័រទឹក១ ។សម្ភារ:ដកហូត៖ ម៉ូទ័រខាត់ចំនួន៣ ,ម៉ូទ័រ កាត់ចំនន២,ម៉ូទ័រ លកជ្រី ចំនួន១ , កុងទ័រទឹកខូច ១។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នាំខ្លួនរួមទាំង វត្ថុតាង មកកាន់ប៉ុស្តិ៍ សួរនាំ និងបញ្ចូន ទៅបន្ត ផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន សួរនាំបន្ត បញ្ចូនឡើងតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕

មតិយោបល់