ព័ត៌មានជាតិ

បើករថយន្តបត់ឆ្លងផ្លូវ ត្រូវម៉ូតូដែលបើកមកត្រង់ បុកពេញទំហឹងចំកាងរថយន្តរងរបួសធ្ងន់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ ខណ:បើកស្របទិសគ្នារថយន្តបានបត់ឆ្វេងឆ្លងផ្លូវម៉ូតូទៅលឿនអកហ្សើជាន់ហ្វ្រាំងមិនជាប់ ជ្រុលបុកកាងរថយន្តរងរបួសធ្ងន់ម៉ូតូខ្ទាតចូលក្រោមរថយន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ចំណុចមុខដេប៉ូខ្សាច់មួយកន្លែងក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យុវជនដែលដែលជិះម៉ូតូហើយជួបគ្រោះថ្នាក់រងរបួសធ្ងន់ខាងលើឈ្មោះ កេង លីហ៊ុយ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិក្តុល ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3846​។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តនិងម៉ូតូខាងលើបើកស្រទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ដោយរថយន្តបើកខាងស្តាំដៃពីមុខម៉ូតូបើកខាងឆ្វេងពីក្រោយរថយន្ត (ម៉ូតូបើកអែបទ្រូងផ្លូវ) ខណ:មកដល់ចំណុចកើតហេតុរថយន្តបានឆ្វេងបំណងផ្លងទ្រូងផ្លូវម៉ូតូអកហ្សើជាន់ហ្វ្រាំងមិនជាប់ជ្រុកទៅបុកកាងរថយន្តពីឆ្វេងបណ្តាលឲ្យយុវជនបើកម៉ូតូរងរបួសធ្ងន់រីឯម៉ូតូខ្ទាតចូលក្រោមរថយន្ត។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ។ រីឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញខណ្ឌព្រែកព្នៅយកទៅរក្សាទុកបណ្តោះអាសន្នរង់ចាំភាគីទាំងសងខាងដោះស្រាយពេលក្រោយ៕

មតិយោបល់