ព័ត៌មានជាតិ

ប្រយត្ន័ស្រីៗគ្នាយើង! សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកគ្រឿងសម្អាងខុសច្បាប់មួយកន្លែងនៅខណ្ឌឬស្សីកែវ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងស្តុកគ្រឿងសម្អាងខុសច្បាប់មួយកន្លែង ចំណុចផ្ទះលេខ១ ផ្លូវQ៦ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ អ៊ុច សម្បត្តិ អាយុ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីរកឃើញថា ទីតាំងខុសច្បាប់មួយនេះ មិនត្រឹមតែស្តុកគ្រឿងសម្អាងក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាទីតាំងផលិត កែច្នៃ វេចខ្ចប់ និងចែកចាយគ្រឿងសម្អាងក្លែងក្លាយក្នុងកន្លែងតែមួយទៀត។

មិនតែប៉ុណ្ណឹងសមត្ថកិច្ចបានធ្វើការដកហូតបាន ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀតសរុបចំនួន១៧មុខ ទម្ងន់ប្រមាណ ៤.៥តោន (៤តោនកន្លះ) និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងបាញ់ខ្យល់ ត្រូវបាននាំខ្លួនទាំងម្ចាស់ទីតាំងនិងវត្ថុតាង ទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕​

មតិយោបល់