ព័ត៌មានជាតិ

​​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី​រំលោភលើទំនុកចិត្ត!

​កណ្តាល: ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី​រំលោភលើទំនុកចិត្ត កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុច​បន្ទប់ជួល ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះសំ ចាន់រឿន ភេទស្រី អាយុ៣០ឆ្នាំទីលំនៅ​ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មការិនី​។​
ជនល្មើស​ឈ្មោះ ម៉ាច ចាន់ធី ហៅថុល ភេទស្រី អាយុ៣៨ឆ្នាំ ទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មការិនី(ឃាត់ខ្លួន)។

សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿងម៉ាកHONDA Wave ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២។

​កាលពីវេលាកើតហេតុខាងលើ ជនល្មើសបានសុំខ្ចីម៉ូតូរបសជនរងគ្រោះថា ខ្ចីជិះទៅទិញប៊ីយ៉ែភ្លែតក៏ទៅបាត់រហូត​។ លុះដល់ថ្ងៃទី២៧ ខែឆ្នាំដដែល ទើបជនល្មើសណាត់ជនរងគ្រោះមកជួបនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដើម្បីនិយាយគ្នា ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះហើយបានយកម៉ូតូនោះទៅបញ្ចាំនៅហាងបញ្ចាំមិនចាំយីហោម្តុំឃ្លាំងរំសេវ បានលុយចំនួន៤០០ដុល្លារយកទៅសងគេ និងចាយអស់បាត់ទៅហើយ។

បន្ទាប់មកជនល្មើសត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់