ព័ត៌មានជាតិ

ឪពុកចិត្តកំណាច! ចាប់រំលោភកូនស្រីខ្លួនឯង រហូតមានផ្ទៃពោះ៥ខែ…!

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី​រំលោភសេពសន្ថវ: កើតហេតុ​​ក្នុងខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៧យប់ នៅ​លើទូកខាងកើតព្រែកជីក ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ​អាយុ​១២​ឆ្នាំ មុខរបរ ស៊ីឈ្នួលប៉ាក់ស្បៃ​ មានទីលំនៅ​ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ផាត់ តឿ ភេទ​ប្រុស អាយុ​៣៣ឆ្នាំ (ឪពុកបង្កើតរបស់ជនរងគ្រោះ)មុខរបរ កសិករ មានទីលំនៅភូមិ ពាមប្រជុំ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល​(ឃាត់ខ្លួន)។

​នៅវេលាកើតហេតុខាងលើ ជនសង្សយ័មកយកកូន(ជនរងគ្រោះ)ចេញពីស៊ីឈ្នួលគេវិញ ជនសង្សយ័បានយកទូកមកចម្លងកូន ពេលនោះជនសង្យ័បានលួងលោមរួមភេទជាមួយកូន តែកូនមិនព្រម រួចគំរាមថាបើមិនព្រមឲ្យអញ អញវាយងាប់ឥឡូវ ពេលរំលោភរួច កូនស្រីនិយាយថាចាំមើលទៅដល់ផ្ទះខ្ញុំប្រាប់ម៉ែ ពេលនោះជនសង្សយ័គំរាមថាបើហ៊ានប្រាប់ម៉ែហ្ងែងអញសម្លាប់ចោល​។ លុះក្រោយមកជនសង្សយ័តែងតែរំលោភកូនរហូតជាបន្តបន្ទាប់ ដោយគំរាមកូនមិនឲ្យនិយាយប្រាប់ម្ដាយនិងអ្នកដ៏ទៃ បើហ៊ាននិយាយ និងសម្លាប់ចោល ។ លុះដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២.០០នាទី ជនរងគ្រោះបាននិយាយប្រាប់ម៉ែថា ម៉ែខ្ញុំរាំងរដូវ បាត់ជាង​៣​ខែហើយ។ ភ្លាមនោះម្ដាយជនរងគ្រោះបានទៅទិញឧបករណ៍ពិនិត្យទឹកនោម ពេលទិញបានហើយក៍ធ្វើការពិនិត្យទឹកនោមឃើញថា មានផ្ទៃពោះរួចក៍សួរកូនថា កូនឯងប្រាប់ម៉ែឲ្យត្រង់មកមានខូចខិលជាមួយនណា ?កូនឆ្លើយថា ប៉ារំលោភខ្ញុំតាំងពីខែទឹកឆ្នាំទៅរហូតមកដល់ឥឡូវនេះ។

ភ្លាមនោះម្ដាយដេញកូនឲ្យទៅជួបជាមួយម្ដាយមីងឲ្យជូនទៅប្ដឹងសមត្ថកិច្ច ។លទ្ធផលពេទ្យពិនិត្យឃើញថា:មានផ្ទៃពោះរយ:ពេល​៥ខែបន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានកោះហៅជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕​

មតិយោបល់