ព័ត៌មានជាតិ

​តើលោកអធិការស្រុករតនៈមណ្ឌល អាចទទួលពិន័យ ត្រឹមថ្នាក់លើ ដកដំណែង ទេឬ?

ភ្នំពេញ: យោងតាមការ អះអាងរបស់លោក ផែង វណ្ណ: ដែលជាអ្នកលេងហ្វេសប៊ុក ដ៏មានប្រជាប្រិយភាព នៅកម្មវិធូផ្សាយផ្ទាល់ លើ ទំព័រហ្វេសប៊ុក Pheng Vanak News នៅយប់ថ្ងៃទី២៨ សីហា នេះថា លោកបានជួបផ្ទាល់ ជាមួយ លោក អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង ផ្ទាល់កាលពីព្រឹកមិញ លោកស្នងការបានប្រាប់ថា ករណីលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតន:មណ្ឌល ត្រូវបានសម្រេចដកដំណែង និងរងចាំបទបញ្ជាថ្នាក់លើសម្រេច។

ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មាន បានព្យាយាមទាក់ទង លោកវរសេនីយ៍ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង តាមទូរស័ព្ទ ប៉ុន្តែលោក បានប្រាប់ថា លោកកំពុងប្រជុំ។

ចំណែកលោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងតាមទូរស័ព្ទថា ក្រសួងនៅមិនទាន់ទទួលបាន របាយការណ៍ណាមួយ អំពីករណី លោកវរសេនីយ៍ សន និល អធិការ នគរបាលស្រុករតន:មណ្ឌនៅឡើយទេ។

សូមជម្រាបជូនថា បន្ទាប់ពី មានការ បែកធ្លាយ រឿងអាស្រូវ របស់ លោក សន និល អធិការ ស្រុករតន: មណ្ឌល និង មន្ត្រី ក្រោមឱវាទ ជំរិត ទា រ លុយពី បុរស ម្នាក់ ចំនួន ១២០០ ដុល្លារ ដើម្បី បិទ សំណុំរឿង ពាក់ព័ន្ធ នឹង គ្រឿងញៀន នា រសៀល ថ្ងៃ ទី ២៧ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ លោក សន និល អធិការ នគរបាល ស្រុក រតន:មណ្ឌល បាន សម្រេច ប្រមូល លុយ ទាំងអស់ យកទៅ ប្រគល់ ជូន ឪពុក ជន រង គ្រោះ វិញ គ្រប់ ចំនួន ហើយ ។

ចំពោះវិធានការណ៍បែបណាចំពោះលោកចោរស្របច្បាប់នេះ សូមរង់ចាំតាមដានបន្តទៀត ព្រោះករណីនេះជាករណីមន្ត្រីប្រើអំណាចចាប់រាស្ត្រស្លូតត្រង់ជំរឹតយកលុយស្រស់ៗមិនត្រូវឲ្យសងលុយហើយរួចខ្លួននោះទេ ថ្នាក់ដឹកនាំ ត្រូវតែចាត់វិធានការច្បាប់ឲ្យបានតឹងរឹងចំពោះលោក អធិការ សន និល រូបនេះ ៕

មតិយោបល់