ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រកាន់ស្តាំ ទៅបុកជាមួយរថយន្តកាមរីបាឡែនរបស់មន្ត្រីនគរបាល ស្លាប់ភ្លាមៗយ៉ាងរន្ធត់

មណ្ឌលគិរី: កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ផ្លោងខ្ទាតចេញពីម៉ូតូចូលគុម្ពខ្មៅស្លាប់យ៉ាងរន្ធត់។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរម៉ូតូម៉ាកស៊ីរូស ពណ៌ខ្មៅ ធ្វើដំណើរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង បើកបរដោយឈ្មោះ លីម សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើតុទូ ស្នាក់នៅភូមិអូមអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បានបុកជាមួយរថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2G-2525 បើកបរដោយឈ្មោះ ញឹក ចាន់ថុល ភេទប្រុស អាយុ៤៨ឆ្នាំ ជានគរបាល ស្នាក់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗយ៉ាងរន្ធត់។ ដោយសារតែការបើកបរមិនប្រកាន់ស្តាំ៕

មតិយោបល់