ព័ត៌មានជាតិ

ប្រយត្ន័ចំពោះកូនៗឲ្យបានខ្ពស់! ក្មេងតូចអាយុ៦ឆ្នាំ ទៅតាមឪពុកដាក់លប លង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ មានករណីក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតនៅភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភាន់ សីហា ភេទប្រុស អាយុ៦ឆ្នាំ។

ចំណែកមូលហេតុ ទៅតាមឪពុកដាក់លប ពេលឪពុកកំពុងដាក់លបស្រាប់តែមិនឃើញកូនក៏ចុះទៅរកក្នុងទឹកប្រឡាយពេលរកឃើញក្មេងស្លាប់បាត់ទៅហើយ

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់