Post News Media ព័ត៌មានជាតិ បុរសម្នាក់របួ...

បុរសម្នាក់របួសយ៉ាងដំណំ ក្រោយត្រូវគ្រឿងចក្រឡេកាទ័រ ថយមកបុក រួចបើករត់គេចបាត់…

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ វង្វេងបាត់ស្មារតី ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព ៧១១ ចេញទៅអន្តរាគមន៍ ក្រោយត្រូវបានគ្រឿងចក្រប្រភេទឡេកាទ័រ បើកថយមកបុក ពេលកំពុងជិះម៉ូតូតាមផ្លូវ ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៨ និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

ផ្អែកលើឯកសារនៅតាមខ្លួនជនរងគ្រោះ ឈ្មោះ ចាន់ ឈួន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងស្ថានភាពវង្វេងបាត់ស្មារតី បានជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-7308 ។
ចំណែកគ្រឿងចក្របង្ក ប្រភេទឡេកាទ័រ (លើកដាក់ឥវ៉ាន់ ) បានបើករត់គេចទៅបាត់ ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើងហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែ គ្រឿងចក្រ ឡេកាទ័រ បើកថយពីចិញ្ចើមផ្លូវ ក៏មកបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍ចោមចៅ២៕

Loading...