ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកម៉ូតូឌ្រីម ស្លាប់យុវជន២នាក់ នៅស្រុកគងពិសី!

​​កំពង់ស្ពឺ: កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា លើផ្លូវ
លេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៧​-១៨ ភូមិខ្លែងពណ៍ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យយុវជន២នាក់ស្លាប់នៅនឹងកន្លែង។

​នៅមុនពេលកើតហេតុ មានរថយន្តមិនស្គាល់ម៉ាកបើកបរមកពីទសខាងត្បូងទៅទិសខាងជើងដល់ចំណុចបានបុកម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៦​ ពាក់ស្លាកលេខ កំពង់ស្ពី1H:3196 ជិះដោយឈ្មោះ អ៊ីត ចាន់គ្រឹះស្នា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិកំណប់ ឃុំស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ដឹកឈ្មោះ គ្រីម សុវណ្ណរដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិជាមួយគ្នា បើកបរកពីទសខាងជើងទៅខាងត្បូង បណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុរថយន្តបានរត់គេចខ្លួនបាត់៕

មតិយោបល់