ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបើកលឿន ទៅបុកម៉ូតូពីក្រោយ ស្លាប់​ស្រ្តីម្នាក់ នៅស្រុកពារាំង!

ព្រៃវែង: កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ​មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​និងម៉ូតូ
នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៥៦-៥៧ ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

​នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាក​សាំយ៉ុង ពណ៌​លឿង ពាក់ស្លាកលេខ ភ្នំពេញ​2AP-0706 អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើពីកើតមកលិច លុះមកដល់កន្លែងកើតហេតុ រថយន្តបានជ្រុលទៅបុកគូទម៉ូតូមួយគ្រឿង ម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយម្ចាស់ឈ្មោះ ម៉ន ហេន ភេទ​ស្រី អាយុ ៣៨​ឆ្នាំ នៅភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង​ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យ​អ្នកបើកបរម៉ូតូ​ស្លាប់​។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់​។

ក្រោយពេលកើតហេតុសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​។ ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅ
អធិការដ្ឋានន/បស្រុកពារាំង ដើម្បីបំពេញសំណុំរឿងតាមនីតិធីច្បាប់៕​

មតិយោបល់