Post News Media ព័ត៌មានជាតិ ព័ត៌មានបឋម៖ រ...

ព័ត៌មានបឋម៖ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន នំស្រួយលីលី បុកជាមួយរថយន្តសាំយ៉ុងរត់តាក់ស៊ី ខូចខាតទាំងសងខាង

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន នំស្រួយលីលី ម៉ាកគា បានបុកគ្នាជាមួយនិងរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង រត់តាក់ស៊ី ស្លាកលេខ ភ្នំពេញ 2AJ-8331 បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទី រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចទល់មុខវិទ្យាល័យទួលអំពិល ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

Loading...