ព័ត៌មានជាតិ

ជម្លោះក្នុងវង់ផឹកស៊ី! ម្ខាងស្លាប់ ម្ខាងដេកគុក នៅស្រុកព្រះស្ដេច!

ព្រៃវែង: កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងវង់ផឹកស៊ី យកកាំបិតចាក់បុរសម្នាក់ស្លាប់​ នៅ​ផ្ទះលក់ស៊ុប ភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។​

ជនសង្ស័យឈ្មោះ ផៃ ឆាយ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ។
​ជនរងគ្រោះឈ្មោះ ទូច ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឃុំកើតហេតុ​។

ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានអន្តរាគមន៍ចាប់ជនដៃដល់បានភ្លាមៗផងដែរ។
បច្ចុប្បន្ន​សាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យ​តាមប្រពៃណី។ ចំណែកជនសង្ស័យ​សមត្ថកិច្ចឃាត់ខ្លួន​​នៅអធិការដ្ឋាន​នគរបាលស្រុកព្រះស្ដេច
ដើម្បីចាត់ការតាមនីតិវិធី៕ ​

មតិយោបល់