ព័ត៌មានជាតិ

ផ្អើលទាំងកណ្តាលយប់! រថយន្តឡិចស៊ីស RX300 ស្លាកលេខ ភ្នំពេញ 2J- 3337 បើកសុខៗឆេះផ្អើល!

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J- 3337 មួយគ្រឿង កំពុងបើកសុខៗ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះផ្អើលបងប្អូនប្រជាពលរដ្ឋ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យចំនួន២បំពង់យកមកបាញ់ ទើបរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យនរណាម្នាក់រងរបួសអ្វីនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចម្តុំគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

មតិយោបល់