Post News Media ព័ត៌មានជាតិ នៅខណ្ឌពោធិ៍សែ...

នៅខណ្ឌពោធិ៍សែនជ័យ! បាញ់មួយគ្រាប់ ប្លន់យកម៉ូតូសង់០១៧មួយគ្រឿងបានសម្រេចទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញ: ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពដកកាំភ្លើងបាញ់មួយគ្រាប់ គំរាមប្លន់យកម៉ូតូមួយគ្រឿង ពីយុវជនម្នាក់បានសម្រេចរួចជិះគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតប៉ុស្តិ៍២៤ ប្រមាណជា២០ម៉ែត្រ​ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស៊ុន សុផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងឌ្រីមសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខមិនចាំក្បាល ចាំតែ0437 បានជិះពីលិចមកកើត ខណ:មកដល់ចំនុចកើតខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយដកកាំភ្លើងភ្ជង់បាញ់គំរាមមួយគ្រាប់ប្លន់ យកម៉ូតូបានសម្រេចជិះគេចខ្លួនសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅ១ដើម្បីសមត្ថកិច្ច ជួយស្រាយជ្រាវឈានទៅដល់កំណត់មុខសញ្ញាចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

Loading...