ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀនក្នុងក្លឹបចំនួន៤ «ក្លឹបកម្សាន្តរាំឌីស្កូ ខារ៉ាអូខេ,ក្លឹបហ្គោលថោន,ក្លឹបថាច់ដោន និងក្លឹបឡាហ្វ៊ីរ៉ា »ដែលជនជាតិចិនជួល ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តរាំឌីស្កូ ខារ៉ាអូខេ និងទីតាំងផ្សេងទៀតសរុបចំនួន៤ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិននិងខ្មែរមួយចំនួនយកមកធ្វើតេស្តពិនិត្យទឹកនោម​ ក្រោយពីសង្សារថា ទីតាំងនេះមានការប្រើប្រាស់ថ្នាំញៀន។

ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោងជាង១២យប់ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្លឹបកម្សាន្តរាំឌីស្កូ ខារ៉ាអូរខេ នៅក្រុងសិរីសោភ័ណ និងនៅក្រុងប៉ោយប៉ែត ចំនួន៣ទីតាំង ក្លឹបហ្គោលថោន និងក្លឹបថាច់ដោន ក្លឹបឡាហ្វ៊ីរ៉ា ដែលជនជាតិចិនជួល។

ជាលទ្ធផល បានរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបថាច់ដោន និងក្លឹបឡាហ៊្វីរ៉ា ផងដែរ៕

មតិយោបល់