ព័ត៌មានជាតិ

ប្តីមមើវាយចំខ្នងមួយដៃ ប្រពន្ធឆ្ងល់ក៏សួរ…ប្ដីក៏ស្ទុះវឹងទៅយកកាំបិតចំនួន២ មកគំរាមអា.កប្រពន្ធ!

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានករណីបង្កការភ្ញាក់ផ្អើល ដោយបុរសម្នាក់ បានយកកាំបិតមកគំរាមអា.កប្រពន្ធ ធ្វើឲ្យប្រអត់ទ្រាំលែងបាន ក៏ប្រាប់ឲ្យអ្នកជិតខាងឲ្យរាយការណ៍ទៅសមត្ថកិច្ច មកឃាត់ខ្លួនតែម្តង។

ហេតុការណ៍នេះ បានកើតទ្បើងនៅក្នុងបន្ទប់ជួលលេខ៤២ រាជធានីភ្នំពេញ។

បុរសជាប្ដីឈ្មោះ ឆ.ច អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្នោះ ប.ហ អាយុ២២ មុខរបរ កម្មការនីរោងចក្រ បានប្រាប់ឲ្យដឹងថា នៅម៉ោងប្រហែលជា ៦ព្រឹកថ្ងៃកើតហេតុ ជងរងគ្រោះកំពុងតែដេក នៅក្នុងបន្ទប់ជាមួយប្តី រួមជាមួយកូនស្រីតូចម្នាក់ទៀត ខណ:ដែលកំពុងដេក ស្រាប់តែប្តីមមើវាយចំខ្នងមួយដៃ រួចប្រពន្ធឆ្ងល់ហើយសួរ ហេតុអ្វីបានវាយខ្ញុំ ស្រាប់តែប្តីបានស្ទុះវឹងទៅយកកាំបិតចំនួន២ មកគំរាមអា.កប្រពន្ធ និងនិយាយថា អញ់ឲ្យងាប់ពេលណាងាប់ពេលហ្នឹង ដោយមានការភិតភ័យជាខ្លាំង ជនរងគ្រោះមិនហ៊ានតបត ជាមួយប្តីឡើយ បានត្រឹមតែសំងំនៅស្ងៀម និងលួចប្រាប់អ្នកជិតខាងឲ្យជួយរាយការណ៍ដល់សម្ថិតកិច្ចតែប៉ុណ្ណោះ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចក៏ចុះអន្តរាយគមន៍ ដោយឃ្លាត់ខ្លួនជនបង្ក រួមទាំងវត្ថុតាង មកកានប់ប៉ុស្តិ៍រដ្ឋបាលនគរបាល រដ្ឋបាលចោមចៅ២ ភ្លាមៗ ដើម្បីចាត់ការតាមនិតិវិធី ប៉ុន្តែដោយសារប្រពន្ធមានចិត្តសន្តោសប្រណី បានសុំឲ្យសមត្ថកិច្ចគ្រាន់តែធ្វើរការណែនាំ និងធ្វើកិច្ចសន្យា កុំថ្ងៃក្រោយធ្វើអំពើបែបនេះទៀតប៉ុណ្ណោះ៕

មតិយោបល់