ព័ត៌មានជាតិ

​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ស្អុយរលួយ​​ក្នុង​អាងបន្ទប់​ទឹក ​សង្ស័យ​ជា​ករណី​ឃាតកម្ម នៅស្រុក​ភ្នំស្រួច!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ មានករណី​​ប្រទះឃើញ​សព​ស្ត្រីម្នាក់ នៅ​ភូមិ​វាល​​ធំ ​ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ ដែលសង្ស័យជាករណីឃាតកម្ម។
​​
​​ក្រោយពី​ទទួលព័ត៌មាន ​កម្លាំង​ជំនាញ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​បាន​យក​សព​ចេញពី​ក្នុង​អាង​ដើម្បី​ធ្វើការ​ពិនិត្យ​រួច​ក៏បាន​ដាក់​ការសង្ស័យថា​នេះ​គឺជា​ករណី​ឃាតកម្ម។

បច្ចុប្បន្ន​សាកសព​ស្ត្រី​ខាងលើ​ ត្រូវបាន​កម្លាំង​ជំនាញ​បាន​យកទៅ​កម្តល់​និង​បូជា​នៅ​វត្ត​ជិត​កន្លែងកើតហេតុ​ រួច​កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​លើ​ករណី​សព​ស្ត្រី​ខាងលើនេះ​បន្តទៀត៕

មតិយោបល់