ព័ត៌មានជាតិ

សមត្ថកិច្ចបន្តចុះត្រួតពិនិត្យ ស្រាវជ្រាវរកផលិតផលម្សៅទឹកដោះគោសម្រាប់ទារក​ ម៉ាកDumex Mamil Gold Infant Milk Formula-Step1 លើទីផ្សារ!

កោះកុង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តកោះកុង​ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យ​ គុណភាព​ សុវត្ថិភាព​ ផលិតផលទំនិញ​ ម្ហូបអាហារ​ បន្លែ​ ផ្លែឈើ​ តាមគោលដៅដូចខាងក្រោម៖

១-ទំនិញនាំចូលមកពីប្រទេសថៃ​ នៅច្រកអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា​ ខេត្តកោះកុង​។
មន្ត្រីយើងបានធ្វើតេស្តបឋមលើបន្លែ​ ផ្លែឈើ​ ​ ចំនួន១៥មុខរួមមាន៖ ផ្លែម្ទេស ផ្លែពុទ្រា ផ្លែននោង ក្រកួន ជីវាន់ស៊ុយ សណ្តែកបណ្តុះ សាឡាដ​ ស្ពៃក្រញាញ់ ស្លឹកខ្ទឹម ប្រពាយ ស្លឹកគ្រៃ ជីនាងវង ខ្ញី ។

២-យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម​ (ចុះថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨)​ អំពីករណីម្សៅទឹកដោះគោ​មានបាក់តេរី Cronobacter sakazakii​ នៅក្នុងគំរូផលិតផលម្សៅទឹកដោះគោសម្រាប់ទារក​ ម៉ាកDumex Mamil Gold Infant Milk Formula-Step1 ដែលមានប្រភពដើមនៅប្រទេសម៉ាឡេស៊ី។ ដោយទទួលបានសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូលភ្លាម​ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង​ បានចុះស្រាវជ្រាវស្វែងរកម្សៅទឹកដោះគោខាងលើ​ នៅផ្សារដងទង់​ និងតាមបណ្តាម៉ាតជុំវិញផ្សារ។

លទ្ធផល៖
-ធ្វើតេស្តបឋមលើបន្លែ​ ផ្លែឈើ​ ​ ចំនួន១៥មុខនៅច្រកអន្តរជាតិចាំយាមមិនមានវត្តមានសារធាតុគីមីដែលច្បាប់ហាមឃាត់​ឡើយ។
-ម្សៅទឹកដោះគោ​មានបាក់តេរី Cronobacter sakazakii​ នៅក្នុងគំរូផលិតផលម្សៅទឹកដោះគោសម្រាប់ទារក​ ម៉ាកDumex Mamil Gold Infant Milk Formula-Step1 ដែលមានប្រភពដើមនៅប្រទេសម៉ាឡេស៊ី មិនមានវត្តមានម្សៅទឹកដោះគោខាងលើឡើយ។
-បានណែនាំដល់អាជីវករ​ អំពីការរក្សាទុកទំនិញ​ ការមើលកាលបច្ឆេទ​ មុននឹងទិញទំនិញមកលក់បន្ត​ និងការទទួលខុសត្រូវតាមផ្លូវច្បាប់​ របស់អ្នកលក់អំពីផលិតផល​ ទំនិញ​ ម្ហូបអាហារ​ របស់ខ្លួន​ ៕

មតិយោបល់