ព័ត៌មានជាតិ

ខណៈនេះមានករណី បាក់ដើមឈើ សង្កត់លើរថយន្ត២គ្រឿងរងការខូចខាតនៅខណ្ឌចំការមន!

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:ដែលមានភ្លៀងធ្លាក់បូករួមនឹងខ្យល់បោកបក់ បណ្តាលឲ្យបាក់ដើមឈើមួយដើម សង្កត់មកលើរថយន្តចំនួន២គ្រឿង ដែលចតស្ងៀមនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អគ្មាននរណាម្នាក់រងរបួសនោះទេ។

ករណីនេះកើតឡើងនៅម៉ោង៤និង២៦នាទី ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចម្ការមន រាជធានីភ្នំពេញ៕

មតិយោបល់