ព័ត៌មានជាតិ

សមត្ថកិច្ច​ត្រួតពិនិត្យរកម្សៅទឹកដោះគោ​​​Dumex Mamil Gold Infant Milk Formula-Step1 នៅផ្សារព្រែកអញ្ចាញ និងផ្សាររកាកោង..!

កណ្ដាល: ​យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃព្រហស្បត៍​ ៤រោច ខែស្រាពណ៍ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស​​២៥៦២​ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តកណ្តាល បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យ​ គុណភាព​ សុវត្ថិភាព​ ផលិតផលទំនិញ​ ម្ហូបអាហារ​ បន្លែ​ ផ្លែឈើ ប្រហិត មី គុយទាវ គ្រឿងសមុទ្រ និងគ្រឿងកំប៉ុង នៅផ្សារព្រែកអញ្ចាញ និងផ្សាររកាកោង ។

លទ្ធផល ធ្វើការដកហូតគ្រឿងកំប៉ុង ក្រពឹត និងច្រេះ បានជាង១០កំប៉ុង និងប័រកំប៉ុង ចំនួន២ឡូ ។
​ត្រួតពិនិត្យរកម្សៅទឹកដោះគោសម្រាប់ទារក​ ម៉ាកDumex Mamil Gold Infant Milk Formula-Step1 ដែលមានប្រភពដើមនៅប្រទេសម៉ាឡេស៊ី​ មិនមានវត្តមានម្សៅទឹកដោះគោខាងលើ នៅទីផ្សារនៅឡើយទេ។
​បានណែនាំដល់អាជីវករឲ្យឈប់លក់គ្រឿងកំប៉ុងដែលក្រពឹត ច្រេះ និងហួសរយ:ពេលប្រើប្រាស់បន្តទៀត​៕

មតិយោបល់