ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាដោយចេតនា វាយប្រពន្ធឲ្យមានរបួស!

ភ្នំពេញ: នៅវេលាម៉ោង៣រសៀល​ ថ្ងៃទី ៣០ សីហា ២០១៨ចំណុចភូមិ ព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីហិង្សាដោយចេតនា (ក្នុងសហព័ន្ធ វាយប្រពន្ធឲ្យមានរបួស)បង្ក​ឡើងដោយជនសង្ស័យ​ឈ្មោះ សួង ម៉ុល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះមានឈ្មោះ ហ.​ស.ម ហៅទុំ ភេទស្រី​ អាយុ​២១ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅ​ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ របួសផ្នែកកំភួនដៃស្តាំ និងស្នាមវាយហើមប៉ោង កែងដៃឆ្វេង។
​សូមបញ្ជាក់ថា៖ ជនសង្ស័យធ្លាប់វាយប្រពន្ធជាច្រើនលើកច្រើនសារមក ហើយ ជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀន ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នាំខ្លួនរួមទាំង វត្ថុតាង មកកាន់ ផ្នែកជំនាញយុត្តិធម៍ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន សួរនាំបន្ត បញ្ចូនឡើងតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕

មតិយោបល់