Post News Media ព័ត៌មានជាតិ ក្មេងប្រុស២នា...

ក្មេងប្រុស២នាក់ ទៅស្ទូចត្រីរអិលជើងធ្លាក់ចូលទឹក​លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម!​

​កំពង់ចាម: កាលពីវេលាម៉ោង៣រសៀល ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨​ មានករណីក្មេងប្រុស២នាក់ លង់ទឹកស្លាប់ នៅចំណុចមាត់ទន្លេមេគង្គភូមិទូរីលើ ឃ៉ំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។

ក្មេងទាំង២នាក់ ទី១​ឈ្មោះ ណុច វ៉ាន់ណៃ ភេទប្រុស អាយុ៩ឆ្នាំ និងទី២​ឈ្មោះ ណុច សុវណ្ណណែត ភេទប្រុស អាយុ៧ឆ្នាំ ជនរងគ្រោះទាំង២រស់នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
​មូលហេតុ ក្មេងទាំង២នាក់ទៅស្ទូចត្រីនៅទីនោះហើយក៏រអិលជើងធ្លាក់ចូលទឹកបណ្តាលឲ្យស្លាប់តែម្តង​៕

Loading...