ព័ត៌មានជាតិ

ប្រហែសពេក! ក្មេងអាយុ៥ឆ្នាំម្នាក់ លង់ទឹកស្លាប់ក្រោយពីនាំគ្នាលេងទឹកលើជណ្តើរផ្ទះដែលត្រូវជំនន់ជន់លិច!

ព្រៃវែង: កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានករណី កុមារាអាយុ៥ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលកំពុងលេងទឹកលើជណ្តើរផ្ទះដែលត្រូវទឹកជំនន់ជន់លិច ក្នុងភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ក្មេងរងគ្រោះមានឈ្មោះ បឿ សុខហេង ភេទប្រុស អាយុ៥ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យរួចប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់