Post News Media ព័ត៌មានជាតិ ចិនទៀតហើយ! បើ...

ចិនទៀតហើយ! បើករថយន្តព្រុសលឿនដូចហោះ ពន្លះខឿនសួនរង្វល់មូលចោមចៅ ក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្តព្រុសមួយគ្រឿង រេចង្កូតទៅបុកខឿនសួនច្បារង្វល់មូលចោមចៅ អូសប្រមាណជាង១០ម៉ែត្រ ក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងមិនបង្កឲ្យរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វល់មូលចោមចៅ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនស្រវឹងស្រាម្នាក់ បើករថយន្តព្រុសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AV-1714 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតបម្រុងបត់ឆ្វេងដៃត្រឡប់ក្រោយ តែដោយសាល្បឿនរថយន្តលឿនពេកបត់មិនទាន់ជ្រុលចង្កូតទៅបុកខឿនសួនអូសរថយន្តប្រមាណជាង១០ម៉ែត្រ រួចក្រឡាប់ជើងទ្រមេឃ តែម្តងសំណាងល្អមិនបង្កឲ្យមានរងរបួស។ ចំណែកខឿនសួនបណ្តោយឲ្យបែកតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

Loading...