Post News Media ព័ត៌មានជាតិ ស៊យធំ លួចចំទូ...

ស៊យធំ លួចចំទូរសព្ទរបស់បុគ្គលិកធនាគារជាប់GPS មានអីជាប់ខ្នោះរបស់ប៉ូលិស

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលួចទូរសព្ទដៃ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

ជនសង្ស័យឈ្មោះ ហ៊ុយ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ជនរងគ្រោះឈ្មោះ សោ សុខចាន់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុ ខរបរបុគ្គលិកធនាគារ ស្នាក់នៅផ្ទះកើតហេតុ។

មុនពេលកើតហេតុ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ម៉ោង១០ និង៣០នាទី ជនរងគ្រោះកំពុងដេកនៅផ្ទះ (ចំណុចកើតហេតុ) ដោយពុំចាក់សោទ្វារផ្ទះទេ ស្រាប់តែជនសង្ស័យជិះកង់មក ឈប់នៅមុខ រួចបើកទ្វារចូលទៅក្នុងផ្ទះលួចយកទូរសព្ទដៃរបស់ ជនរងគ្រោះម៉ាកសាំសុង ពណ៌ទឹកមាស រួចគេចខ្លួន។ លុះដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨ ម៉ោង៩និង៣០នាទី ជនរងគ្រោះឆែករកទូរសព្ទតាមប្រព័ន្ធ GPS ឃើញលោតនៅហាងកាហ្វេត្រីកោណ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន ជនរងគ្រោះទៅដល់ឃើញជនសង្ស័យ ក៏ឃាត់ខ្លួន រួមនឹងវត្ថុតាងទូរសព្ទម៉ាកខាងលើ ប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រែកថ្មី ចាត់ការតាមច្បាប់បន្តទៀត និងប្រើប្រាស់ថ្នាំញៀន២ខែមកហើយ៕

Loading...