Post News Media ព័ត៌មានជាតិ ​​​កម្លាំងកងរ...

​​​កម្លាំងកងរាជអាវុធហត្ថ​សហការ​ជាមួយប៉ូលិស​​ថៃ​​ ចាប់ខ្លួនជនជាតិថៃដែលប្លន់សម្លាប់មនុស្សរត់ចូលមកខេត្តកំពង់ស្ពឺ!

កំពង់ស្ពឺ: រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងប៉ូលិសអាំងទ័រប៉ូលនៃប្រទេសថៃ បានចុះទៅភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អនុវត្តដីកា តុលាការនៃប្រទេសថៃ ​ចាប់ជនជាតិថៃ បាន​បុរស​២នាក់ ពីបទឃាតកម្ម ប្លន់សម្លាប់លើស្ត្រីម្នាក់ ជាជនជាតិថៃ យកទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសថៃ គេច មកលាក់ខ្លួនជួលផ្ទះស្នាក់នៅ​ក្នុងភូមិ ឃុំខាងលើ។

ដកហូតបាន ម៉ូតូ​២គ្រឿង​និងទ្រព្យសម្បត្តិមួយចំនួនជាវត្ថុតាង ប្រគល់ឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​៕

Loading...