ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូមិនប្រយត្ន័ទៅបុកជាមួយរថយន្តស៊ាំយ៉ុងលាន់ដូចរន្ទះ ស្លាប់ភ្លាមៗមួយរំពេច

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរចារណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-9860 បានបុកជាមួយរថយន្តស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-2717 ដែលកំពុងបើកបញ្ច្រាស់គ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់ភ្លាមៗមួយរំពេច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ផ្លូវជាតិលេខ៤ ចន្លោះគីឡូ២០៥-២០៦ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

មតិយោបល់