ព័ត៌មានជាតិ

សាហាវណាស់! រថយន្ត ISUZU បុករុញរថយន្តស៊ាំយ៉ុងទៅផ្ទប់គល់ឈើស្លាប់ម្នាក់យ៉ាងរន្ធត់!

កំពង់ស្ពឺ: បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងរន្ធត់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក ISUZU ស្លាកលេខ​ ភ្នំពេញ​ 3B-5444 បានបុកពីក្រោយរថយន្តម៉ាកស៊ាំយ៉ុង ពាក់ស្លាកលេខ ​ព្រះសីហនុ 2A-​5897 ដែលកំពុងបើកស្របគ្នា រុញខ្ទាតរថយន្តស៊ាំយ៉ុងទៅបុកនឹងគល់ឈើនៅចិញ្ចើមផ្លូវ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលនៅចំណុចគីឡូម៉ែត្រ ១០៤-១០៥ ​ផ្លូវជាតិលេខ​៤​ ស្ពានរ៉ោង​រ៉ាង នៅខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់