ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់គាំងបេះដូងស្លាប់ចោលប្រពន្ធទាំងវ័យក្មេង

ភ្នំពេញ: បុរសម្នាក់វ័យទើបអាយុ៣០ជាង បានគាំងបេះដូងស្លាប់ ​នៅ​បន្ទប់​ជួលបង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល ​កាលវេលម៉ោង​៦និង​១០នាទី​ល្ងាច​ ថ្ងៃ​ទី​៣១ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​បន្ទប់​ជួល​បភូមិ​ត្រពាំង​ឈូក​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​ ។

សព​ឈ្មោះ​ ទួន​ ណារិន (​ហៅជូរ) ​អាយុ៣១ឆ្នាំ​ មុខរបរ​រោងចក្រ​(វេនយប់)​ មាន​ស្រុកកំណើត​នៅភូមិ​ប្រមូល ឃុំដូង​ ស្រុកបាទី​ ខេត្ត​តាកែវ​ ។ មានប្រពន្ធ​ ឈ្មោះ លិ​ក​ ណូ​ អាយុ២៥ឆ្នាំ​ មុខរបរ​កម្មការិនីរោងចក្រ​ ស្នាក់នៅភូមិ​កើតហេតុ​ខាងលើ​ មាន​ស្រុកកំណើតនៅ​ភូមិ​សូរជ័យ​ ឃុំ​ចម្ការ​អណ្តូង​ ស្រុក​ចម្ការ​លើ​ ខេត្ត​កំពង់​ចាម​។

តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបាននិយាយថា គាត់បានចេញទៅធ្វើការតាំងពីព្រឹក រីឯប្តីសម្រាកនៅក្នុងបន្ទប់ជួលនេះ ។ លុះត្រឡប់មកពីធ្វើការវិញ គោះទ្វារក៏មិនបើក ខលទូរសព្ទក៏មិនចូល ទើបពឹងអ្នកជិតខាងជួយទម្លុះទ្វារចូល ស្រាប់តែឃើញប្តីដេកស្លាប់ទៅហើយ ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានប្តឹងសមត្ថកិច្ច ចុះមកពិនិត្យ និងកោសល្យវិច័យដោយសន្និដ្ឋានថា ពិតជាស្លាប់ ដោយ​សារ​គាំង​បេះដូងពិតប្រាកដមែន​ ៕

មតិយោបល់