ព័ត៌មានជាតិ

អគ្គិសភ័យលេបត្របាក់ ផ្ទះគ្រូទាយមួយខ្នងទាំងកណ្តាលរាត្រី នៅមង្គលបូរី

បន្ទាយមានជ័យ:​ ផ្ទះមួយខ្នងដែលស្ថិតនៅក្នុងភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ត្រូវបានអគ្គិសភ័យលេបត្របាក់អស់ទាំងស្រុង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០១៨។

តាមសមត្ថកិច្ច បានឲ្យដឹងថា​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ​ វ៉ាន់​ សុខុន​ ភេទប្រុស​ អាយុ៣៩ឆ្នាំ រស់នៅចំណុចកើតហេតុ មានប្រពន្ធជាគ្រូទាយដ៏ល្បី។ ផ្ទះដែលរងការឆេះ​នោះ សង់ពីឈើលើថ្មក្រោមពីរខ្នង មានបណ្តោយ១១ម៉ែត្រ ទទឹង១០ម៉ែត្រ។

ករណីនេះ​ មិនបង្កឲ្យមានអ្នករបួសនោះទេ តែសម្ភារក្នុងផ្ទះទាំងអស់ ត្រូវបានអគ្គិភ័យ​បំផ្លាយខ្ទេចទាំងស្រុង៕

មតិយោបល់