ព័ត៌មានជាតិ

គ្រូ​ស្នេហ៍រំលោភ​មិនអស់ចិត្ត ឲ្យប្រពន្ធខ្លួនលេងអីៗនាងទៀត!…

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ បាន​ធ្វើការ​ចាប់ខ្លួន​គ្រូស្នេហ៍​ម្នាក់ ​រួម​និង​ស្ត្រី​ជា​ប្រពន្ធ​​ផង​ដែរ បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​ចោទប្រកាន់​ថា ប្ដី​ប្រពន្ធ​ដែលជាគ្រូស្នេហ៍​ខាងលើ​បាន​ដឹក​នាង​តាម​រថយន្ត​នាំ​ចូល​ទៅ​កាន់​ផ្ទះសំណាក់​មួយ​​។​ បន្ទាប់​មក​បុរស​ជា​ប្ដី​បាន​រំលោភ​សេព​សន្ថវ:​នាង​រហូត​បាន​សម្រេច ​ហើយមិន​អស់​ចិត្ត បាន​បង្គាប់​ឲ្យ​​ប្រពន្ធ​របស់​ខ្លួន​បៀតបៀនកេរខ្មាស​ថែម​ទៀត​។ ​ខណ:​​ដែល​នាង​ទៅ​ពឹង​គ្រូ​រូប​នោះឲ្យ​ជួយ​ដាក់ស្នេហ៍​ ដើម្បី​ឲ្យប្ដី​ស្រឡាញ់​ កុំឲ្យ​ប្ដី​បែកចិត្ត​ទៅ​មាន​ស្រី​ក្រៅពី​រូប​នាង​នោះ។

ស្ត្រី​រង​គ្រោះ​រូប​នេះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ​សីហា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​សំណាក់​មួយ​យីហោ​ (ពេជ្រ​លាភ​) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​ ។​ ភ្លាម​ៗ​នោះ​ នាង​មិន​បាន​គិត​ដ​ល់​ថា ​ត្រូវ​ចាញ់បោក​គ្រូ​ប៉ោក​នោះ​ឡើយ ​ទើប​មិន​បាន​ប្ដឹង​ភ្លាម​ៗ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ​សីហា ឆ្នាំ​២០១៨ ទើប​ស្ត្រី​នាង​ភ្ញាក់ខ្លួន​ព្រើត​ថា​ត្រូវ​ចាញ់បោក​គ្រូ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ ហើយ​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​គ្រូ​បោក​ទាំង​២នាក់​នេះ​តែ​ម្ដង​។

តាមនគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ​ប្ដី​ឈ្មោះ​ចាន់ ឈាន អាយុ​៣៦ឆ្នាំ ជា​គ្រូស្នេហ៍​ផង​និង​ជា​អ្នក​លាង​ម៉ូតូ​ផង មាន​ប្រពន្ធ​ឈ្មោះ​ឈា ណូ​ន អាយុ​៣១​ឆ្នាំ ជាលាង​ម៉ូតូ​ដែរ អ្នក​ទាំង​២​នាក់​នេះ ​ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​២ សង្កាត់ ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
ដោយឡែក ​ស្ត្រី​រង​គ្រោះ​​អាយុ​២៩​ឆ្នាំ ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​។

នាង​កម្មការិនី​រង​គ្រោះ​បាន​និយាយ​ថា នាង​មាន​ប្ដី​រួច​ទៅ​ហើយ​ប៉ុន្តែ​ប្ដី​នាង​ហាក់​ប្លែក​ខុស​ពី​ពេល​មុន​មិន​សូវរ​វីរ​វល់​ជាមួយ​រូប​នាង​សោះ ដែល​សង្ស័យ​ថា ប្ដី​លួចលាក់​មាន​ស្រី​ក្រៅ​ក្បត់ចិត្ត​នាង​។​ ដោយសារ​តែ​បែប​នេះ​ទើប​នាង​ស្វះ​ស្វែងរក​គ្រូមន្តអាគម​ន៍​ដើម្បី​ដាក់ស្នេហ៍​បន្ទន់ចិត្ត​លោក​ប្ដី​ឲ្យ​ឈប់​គិត​ស្រី​ក្រៅ​ហើយ​ងាក​មក​ស្រឡាញ់​រូប​នាង​កាន់តែ​ខ្លាំង​វិញ​។

ដោយឡែក នៅ​មុន​ពេល​កើតហេតុ​ខណ:​​​ដែល​នាង​កំពុង​ស្វែងរក​គ្រូស្នេហ៍​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​លូត ផល្លា ដែល​ជា​មិត្តភក្តិ​របស់​នាង​បាន​ប្រាប់​ថា​បាន​ស្គាល់​គ្រូស្នេហ៍​ម្នាក់​ឈ្មោះ​ចាន់ ឈាន និង​ប្រពន្ធ​ឈ្មោះ​ឈា ណូ​ន ខ្លាំងពូកែ​ណាស់ ហើយ​កន្លង​មក​ស្ត្រី​ដែល​ត្រូវ​ប្ដី​បែកចិត្ត​តែងតែ​ទៅ​រក​គ្រូ​ម្នាក់​នោះ​ដាក់ស្នេហ៍​ឲ្យ​ប្តី​ស្រឡាញ់​និង​វិល​មក​រក​ខ្លួន​វិញ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​បំផុត​។
ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឮ​បែប​នេះ​នាង​ក៏​បាន​ពឹងពាក់​ឲ្យ​ស្ត្រី​ឈ្មោះ​លូត ផល្លា បាន​នាំ​នាង​ទៅ​កាន់​ផ្ទះ​គ្រូស្នេហ៍​ខាងលើ​ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ហើយ​បាន​បន្ទាប់​ពី​បាន​ជួប​និយាយ​គ្នា​ជាមួយ​គ្រូ​ប៉ោក​ត្រឡិន​នោះ​រួច ស្ត្រី​ឈ្មោះ​លូ ផល្លា បាន​ត្រឡប់​ទៅ​ផ្ទះ​មុន​បាត់​ហើយដោយ​ទុក​ឲ្យ​នាង​បាន​ស្ថិត​នៅផ្ទះ​គ្រូ​នោះ​ម្នាក់ឯង​។​

បន្ទាប់​មក​គ្រូស្នេហ៍​រូប​នេះ​និង​ប្រពន្ធ​បាន​បាំ​នាង​ជិះ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង​ចេញពីផ្ទះ​ទៅ​កាន់​ផ្សារ​ត្រពាំង​ថ្លឹង​ហៅ​ផ្សា​រយាយ​ម៉េ​វ ដើម្បី​ទិញ​សម្ភា​រះ​ផ្សេង​សម្រាប់​ធ្វើ​ពិធី​បញ្ចុះ​ស្នេហ៍​សារិកា​លិ​ន​ថោ​ង ។​លុះ​ទិញ​រួចរាល់ ក៏​បាន​នាំ​នាង​ឡើង​ជិះ​រថយន្ត​ដោយ​គ្រូ​បោក​រូប​នោះ​គឺជា​អ្នកបើកបរ ប៉ុន្តែ​មិន​បាន​ត្រឡ​ន់​ទៅ​ផ្ទះ​វិញ​ទេ បែរជា​បើក​ទៅ​កាន់​ផ្ទះសំណាក់ មួយ​យីហោ​«​ពេជ្រ​លាភ​»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ទៅ​វិញ​។
ស្ត្រី​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ពេល​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់ គ្រូមន្តអាគម​ន៍​រូប​នេះ​បាន​រៀបចំ​ធ្វើ​ពិធី ដោយ​ប្រាប់​ឲ្យ​នាង​ស្រាត​សម្លៀក​បំពាក់​ចេញ​ឲ្យ​អស់ពី​ខ្លួន​។​ចំណែក​គាត់​និង​ប្រពន្ធ​របស់​គាត់​ក៏​បាន​ស្រាត​សម្លៀក​បំពាក់​អស់​ដែរ​រួច​បង្គាប់​ឲ្យ​នាង​ឡើង​អង្គុយ​ពីលើ ហើយ​ក៏​បាន​រំលោភ​នាង​រហូត បាន​សម្រេច​នៅ​នឹង​មុខ​ប្រពន្ធ​របស់​ខ្លួន​ដែល​កំពុង​ឈរ​មើល​នោះ​តែ​ម្ដង​។​ លុះ​ក្រោយ​ពី​រំលោភ​នាង​រួច​គ្រូ​នេះ​មិន​ឲ្យ​នាង​ស្លៀក​សម្លៀក​បំពាក់​វិញ​ឡើយ​បាន​បង្គាប់​ឲ្យ​នាង​ដេក​រួច​បង្គាប់​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​បៀតបៀនកេរខ្មាស ដោយ​គ្រូ​នោះ​និយាយ​ថា​ការ​ធ្វើ​បែប​នេះ​ទើប​មន្តអាគម​ន៍​ដែល​ដាក់ស្នេហ៍​ទៅ​លើ​ប្ដី​ស័ក្ដិសិទ្ធិ​បាន​តាម​បំណង​។

ប្រភព​ខាងលើ​បាន​រៀបរាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ប្ដី​រំលោភ​និង​ប្រពន្ធ​បៀតបៀនកេរខ្មាស​នាង​អស់ចិត្ត​ហើយ ​ទើប​គ្រូ​បោក​និង​ប្រពន្ធ​នាំ​ចេញពីផ្ទះ​សំណាក់​ជិះ​រថយន្ត​ដឹក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។​ ខណ:នោះ​ភ្លាម​ៗ​នាង​ហាក់​មិន​បាន​គិតដល់​ថា ​ត្រូវ​ចាញ់បោក​គ្រូ​នោះ​ឡើយ​ព្រោះ​អារម្មណ៍​គិតតែ​ម្យ៉ាង​គត់​គឺ​ធ្វើ​បែប ណា​ឲ្យ​តែ​ប្ដី​ស្រឡាញ់​បោះបង់​ស្រី​ក្រៅ​។​ លុះ​៥​ថ្ងៃ​ក្រោយមក​គឺ​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ទើប​ភ្ញាក់ខ្លួន​ថា ចាញ់​បោក​គ្រូ​នេះ​ហើយ​ក៏​បាន​ប្ដឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

មតិយោបល់