ព័ត៌មានជាតិ

បុគ្គលិកមីក្រូហិរញ្ញវត្ថុ រដ្ឋគង្គអិលធីឌីម្នាក់ ស្រវឹងជិះម៉ូតូលឿនបុកស្រ្តីពរកូនឆ្លងផ្លូវ ស្លាប់ទាំង២នាក់ម្តាយកូន!

កំពង់ធំ: កាលពីវេលម៉ោង៦និង៥៥នាទីល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថ្មើរជើងនឹងម៉ូតូ បណ្តាលឲ្យរបួ​សធ្ងន់ម្នាក់ និងស្លាប់២នាក់ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូលេខ១០៩​-១១០ ភូមិរពាក់ពេន ឃុំទ្រៀលរវាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អ្នកថ្មើរជើងឈ្មោះ ហេង ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិ​ឃុំកើតហេតុ ឆ្លងថ្នល់ពរកូនពីលិចមកកើត (របួ​សធ្ងន់​បញ្ជូនដល់មន្ទីរពេទ្យបានស្លាប់)កូនឈ្មោះមករា ភេទប្រុស អាយុ១ខួប​(ស្លាប់នៅកន្លែងកើតហេតុ)។ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1CY-2917ភ្នំពេញ ទិសដៅពីត្បូងមកជើង បើកបរដោយឈ្មោះឌិម សុខឃន ភេទប្រុស អាយុ២៦ឆ្នាំ ភូមិថ្នល់ជាតិឃុំបារាយណ៍ស្រុកបារាយណ៍ខេត្តកំពង់ធំ បុគ្គលិកមីក្រូហិរញ្ញវត្ថុ រដ្ឋគង្គអិលធីឌី (របួសធ្ងន់បាក់កដៃស្តាំបញ្ជូនមកកាន់មន្ទីរពេទ្យខេត្ត) បើកបរក្នុងស្ថានភាពស្រវឹង​។

មូលហេតុ បឋម ថ្មើរជើងដើរឆ្លងថ្នល់ពីលិចមកកើតមិនប្រយ័ត្ន រួមផ្សំអ្នកបើកម៉ូតូបើកល្បឿនលឿនក្នុងស្ថានភាពស្រវឹង។
​ចំពោះករណីនេះ វត្ថុតាងម៉ូតូមួយគ្រឿង រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រកបារាយណ៍៕

មតិយោបល់