ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ពន្លះគ្នាលាន់ដូចរន្ទះ ទាំងកណ្តាលយប់បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ធំ: កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅចំណុចអូរធំ ភូមិអូរធំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1K-1479 (ពីលិចទៅកើត) ដោយឈ្មោះ សួន គុណ ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិកើតហេតុខាងលើ(របួសធ្ងន់) បានបុកជាមួយម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ស៊ុន សុវេង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសែនអភិវឌ្ឍន៍មួយ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យម៉ូតូទាំង២គ្រឿងខូចខាតទាំងសងខាងតែម្តង។

ចំណែកមូលហេតុ ជាបឋមសមត្ថកិច្ចសន្និដ្ឋានថា បង្កឡើងដោយអ្នកបើកបរម៉ូតូទាំង២គ្រឿង បើកមិនប្រកាន់ស្តាំនិងមានល្បឿនលឿន៕

មតិយោបល់