ព័ត៌មានជាតិ

​រថយន្តឡង់គ្រីស័របើកលឿន ​បុក​គោយន្ត​​ពីក្រោយ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

​បន្ទាយមានជ័យ: កាលពីវេលាម៉ោង៨និង០៥នាទីយប់ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង​ រថយន្តឡង់គ្រីស័រ ​បុក​គោយន្ត​កន្រ្តៃ​ពីក្រោយ​ បើកបរ​ទិសដៅពីទិសខាង​ជើងទៅត្បូង​​ស្របទិសគ្នា ​បណ្តាលឲ្យស្លាប់ស្រ្តីម្នាក់និងរបួសធ្ងន់បុរសម្នាក់
នៅលើ​ផ្លូវ​ជាតិ​លេខ៥៨A ភូមិ​កសិណ​ ឃុំថ្មពួក​ ស្រុកថ្មពួក​ ខេត្ត​បន្ទាយមានជ័យ។​
​​
មូលហេតុ​ រថយន្ត​បើកបរ​ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន​​។
ក្រោយពេលកើតហេតុ​ អ្នក​បើកបររថយន្តបានរត់គេចខ្លួនពី កន្លែងកើតហេតុបាត់​ បន្ស​ល់​ទុកតែវត្ថុតាង​រថយន្តនៅនឹងកន្លែងកើត​៕

មតិយោបល់