ព័ត៌មានជាតិ

រថយន្ត Mercedes រ៉េចង្កូតទៅបុករថយន្តព្រូស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានរ៉េចង្កូតទៅបុករថយន្ត Prius បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ទី២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ កែងផ្លូវ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ត Mercedes ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2H-7839 តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុរវល់តែបីកូនភ្លេចមើលផ្លូវ ក៏រ៉េចង្កូតទៅបុករថយន្ត Toyota-Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AI-1316 ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាតខាងមុខផ្នែកឆ្វេងរថយន្តយ៉ាងដំណំ រីឯរថយន្តបង្កក៏រងការខូចខាតដូចគ្នា សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំង ហើយបានឲ្យភាគីទាំងពីរធ្វើការចចារគ្នា ដោយភាគីរថយន្ត Mercedes យល់ព្រមយករថយន្តព្រូសទៅធ្វើឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់