ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែល ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញ…

ភ្នំពេញ: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍អូបែកក្អម សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ បានធ្វើកាឃាត់ខ្លួនជនសង្ស័យពីរនាក់ បន្ទាប់ពីឆេកឆេរកឃើញឧបកណ៍ សម្រាប់កាច់កម៉ូតូមួយកំផ្លេ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបណតប្រីត តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យទី១មានឈ្មោះ វឺ វុត្ថា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរត់មូតូឌុប ស្នាក់នៅម្តុំសាលរៀនជាស៊ីមសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើត នៅស្រុកកំពង់ត្របែក និងទី២ឈ្មោះ ហេង តារា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងធ្វើកាឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ កម្លាំងសហប៉ុស្តិ៍អូបែកក្អម បានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ កំពុងល្បាតដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្ររបស់ខ្លួន ស្រាប់តែឃើញជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះស៊ីហនុ1B-7480 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចមានកាសង្ស័យ ក៏បានហៅឲ្យឈប់ រួចត្រួតពិនិត្យ និងឆេកឆេរម៉ូតូ ក៏បានប្រទះឃើញឧបកណ៍ សម្រាប់ធ្វើសកម្មភាពកាច់ កម៉ូតូមួយកំផ្លេ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំពីរនាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនមកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូបែកក្អម និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បចាត់កាទៅតាមនិតិវិធីច្បាប់៕

មតិយោបល់