Post News Media ព័ត៌មានជាតិ ហុងដា C 100 ក...

ហុងដា C 100 កូរ៉េ ពន្លះរទេះអូសដៃ របួសធ្ងន់ស្រាល ៣នាក់

តាកែវ: កាលពីវេលាម៉ោង៦ និង១៥នាទីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរទេះអូសដៃ ក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង បណ្ដាលឲ្យរបួយ ៣នាក់ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ក្នុងភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដា C១០០កូរ៉ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1A-5521 បើកបរដោយឈ្មោះ ទេព សារ៉ាត់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរជាកម្មករសំណង់ (រងរបួសធ្ងន់) បានធ្វើដំណើរមកពីទិសខាងត្បូង លុះមកដល់ចំណុចខាងលើ បានបុកអ្នកអូសរទេះ (រទេះអូសគល់ឈើ) ២នាក់ទី១ឈ្មោះ ភិន សុជា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាសិត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានមុខរបរជាកសិករ (របួសស្រាល) និងម្នាក់ទៀតឈ្មោះ ង៉ែត រ៉េត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (របួសធ្ងន់)។

ភ្លាមៗផងដែរជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

ក្រោយកើតហេតុវត្ថុតាង ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋាបាល ដើម្បីកម្លាំងជំនាញកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

Loading...